Wednesday, December 21, 2016

ឆន សុវណ្ណារាជ ទោះរវល់យ៉ាងណា ក៏ឆ្លៀតពេលមក Surprise ខួបកំណើតឲ្យ ទេព បូព្រឹក្សដែរ (មានវីដេអូ)

ភ្នំពេញ៖ កាលពីម្សិលមិញ កញ្ញា ទេព បូព្រឹក្ស ម្ចាស់បទ«Hot Pink» ដែលប្រិយមិត្តភាគច្រើនស្គាល់ នាងថាជាតារាចម្រៀងស្រីចូលចិត្តលេងស្ទាយខ្លួនបែបអ៊ឺរ៉ុប និងពូកែខាងរាំ ត្រូវបានលោក ឆន សុវណ្ណារាជ Surprise នំខួបកំណើតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់ ឲ្យនាងនៅថ្ងៃកំណើត ដែលបានធ្វើឲ្យនាង រំភើបចិត្តជាខ្លាំង។
ដោយក្នុងនោះ នាងក៏បានបង្ហោះជាសារបង្ហាញពីអារម្មណ៍របស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «អរគុណបងប្រុសដែលបានឆ្លៀតពេលមកsurprise ប្អូនសប្បាយចិត្តខ្លាំងខ្លាំង»
បន្ថែមពីនេះទៅទៀត នៅថ្ងៃខួបកំណើតរបស់នាង កាលពីម្សិលមិញនេះ យើងសង្កេតឃើញថា កញ្ញា ទេព បូព្រឹក្ស ទទួលបាននំCake ដ៏គួរឲ្យស្រលាញ់ជាច្រើន និងទទួលបានការជូនពរយ៉ាងកក់ក្តៅ ពីសំណាក់ មិត្តភក្តិ មិត្តរួមការងារ រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ៕
ដោយវីដេអូខាងក្រោមនេះ គឺកញ្ញា ទេព បូព្រឹក្ស ត្រូវបាន មិត្តភក្តិ និងមិត្តរួមការងារទាំងអស់ធ្វើSurprise នំខូបកំណើតឲ្យនាង៖

No comments:

Post a Comment