តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់មានបញ្ហា ជាមួយនឹង ការរំខាន ដោយការលោត អោយធ្វើការ អាប់ដេត ដើម្បីបន្ទាន់ សម័យ iOS នៅលើទូរស័ព្ទ iPhone ដែរឬទេ? បើដូច្នោះមែន ក្នុងថ្ងៃនេះ ខ្ញុំសូមណែនាំ ប្រិយមិត្ត ដែលធុញទ្រាន់ នឹងបញ្ហាបែបនេះ នូវគន្លឹះមួយ ដើម្បីបិទវា មិនអោយលោត ចាំពេលណា ដែលសម្រេចចិត្តហើយ សឹមដោះវិញ ដើម្បីបន្ទាន់សម័យ ក៏បានដែរ។
គូសបញ្ជាក់ផងដែរថា វិធីសាស្រ្តនេះ គឺមិនទាមទារ អោយទូរស័ព្ទ របស់យើង ត្រូវតែ Jailbreak ឡើយ បានន័យថា បើទោះជា ទូរស័ព្ទរបស់យើង មិនទាន់ Jailbreak ក៏ដោយ ក៏អាចធ្វើបាន ដូចគ្នាដែរ។ ដូចនេះ ចង់ដឹងថា គេចាប់ផ្តើម ចុចចូលត្រង់កន្លែង ណាខ្លះនោះ សូមតាមដាន ជាមួយខ្ញុំ ទាំងអស់គ្នា!
ជំហ៊ានទី១៖ បើកកម្មវិធី Safari ឬចុច តំណរនេះ ដើម្បីចូលផ្ទាល់តែម្តង
ជំហ៊ានទី២៖ បន្ទាប់ពីចូល Link ខាងលើហើយ វានឹងលោត អោយអ្នក ធ្វើការ Install Profile មួយ ដូចនេះ សូមចុច Install ដែលស្ថិតនៅ ចុងខាងលើ (ស្តាំ)
ជំហ៊ានទី៣៖ ជំហ៊ានបន្ទាប់មកទៀត សូមធ្វើការ បិទបើក ទូរស័ព្ទរបស់អ្នកទាំងអស់គ្នា
ជំហ៊ានទី៤៖ ក្រោយពីបិទបើកហើយ សូមចូលទៅកាន់ Settings > General > Software Update អ្នកនឹង មិនឃើញ លោតអោយ អាប់ដេតអ្វី ទៀតនោះទេ
NOTE: ប្រសិនបើ ចង់អោយវា លោតមកវិញ គ្រាន់តែ ធ្វើការលុប Profile ដែលបាន តម្លើងនោះ ដោយចូល ទៅកាន់ Settings > General > Profile & Device Management និងលុប ជាការស្រេច!!!
ធ្វើតាមវិធីនេះហើយ អ្នកនឹង មិនទទួលបាន នូវការរំលឹកពី ជំនាន់ថ្មីរបស់ iOS ទៀតនោះទេ ហើយប្រសិនបើ អ្នកនៅមាន ចំណុចណាមួយ មិនទាន់យល់ ច្បាស់ទៀត សូមបញ្ចេញជា សំណួរនៅខាង ក្រោមនេះ ហើយខ្ញុំនឹង ពិនិត្យនៅសំណួរ ដែលអ្នក បានសួរ។



No comments:
Post a Comment