ចិន៖ កូនក្រមុំមួយរូប ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនព្រមឈប់លេងហ្គេម នៅខណៈពេលដែលនាងជិតដល់ម៉ោង ត្រូវទៅរៀបការទៅហើយនោះ។
បើយោងទៅតាមវីដេអូមួយ បង្ហាញថាគ្រួសារសាច់ថ្លៃ និងអានាគតកូនកម្លោះ បានបញ្ចុះបញ្ចូលនាងឲ្យឈប់លេងហ្គេម League of Legends នេះសិនទៅ ដើម្បីទៅរៀបការ ប៉ុន្តែត្រូវបាននាងបដិសេធ។ កូនក្រមុំរូបនេះបានស្លៀករ៉ូបស ផាត់មុខ និងធ្វើសក់ហើយយ៉ាងស្រស់ស្អាត ប៉ុន្តែបើតាមមើលទៅសម្រាប់នាង ហ្គេមដូចជាសំខាន់ជាងការរៀបការទៅទៀត។
អនាគតប្រពន្ធគេរូបនេះ ហាក់ដូចជាជាប់ស្អិតនឹងអេក្រង់កុំព្យូទ័រតែម្តង ព្រោះតែនាងកំពុងលេងហ្គេមដ៏ពេញនិយមមួយ ហើយនាងកំពុងតែប្រយុទ្ធជាមួយសត្រូវរបស់នាងក្នុងស្ថានភាពតានតឹងបំផុត។

ប្តីរបស់នាង និងគ្រួសារសាច់ថ្លៃរបស់នាងទាំងអស់កំពុងស្ថិតនៅក្នុងហាងកាហ្វេអីនធឺណេតមួយ ដើម្បីអង្វរនាងឲ្យឈប់លេងទៅ ប៉ុន្តែនាងបានប្រាប់ទៅកាន់ពួកគេវិញថា “ចាំបន្តិច”។
ភ្លាមៗនោះ ស្រ្តីម្នាក់ដែលត្រូវជាអនាគតម្តាយក្មេកបានស្រែកថា“ចេញមកកូន ពួកយើងត្រូវទៅឥឡូវនេះហើយ”។
កូនកម្លោះរបស់នាងក៏បានស្រែកទាំងតក់ក្រហល់ដែរថា “កម្មវិធីជិតចាប់ផ្តើមហើយ”។
បន្ទាប់មកកូនកម្លោះក៏ត្រូវបានឪពុកគេទះមួយកំផ្លៀង ហើយគាត់បាននិយាយថា “វាយ៉ាងមិចឯង? ឯងមិនអាចសូម្បីតែគ្រប់គ្រងជីវិតរបស់ខ្លួនឯងអ៉ីចឹងឬ? ឆាប់យកនាងចេញពីទីនេះភ្លាម” ។
បន្ទាប់មកកូនកម្លោះនោះក៏បានអង្វរនាងថា “ប្រពន្ធរបស់បង បងអង្វរ ទៅជាមួយបងទៅណា...”។ បន្ទាប់មក មិត្តភក្តិរបស់គេពីរនាក់ បានអូសនាងចេញពីកៅអ៊ី និងយកនាងចេញឆ្ងាយពីកុំព្យូទ័រ។
ទោះជាយ៉ាងនេះក្តី វីដេអូដែលកំពុងតែពេញនិយមនៅក្នុងបណ្តាញសង្គមរបស់ចិនមួយនេះ ត្រូវបានគេអះអាងថា គ្រាន់តែជាឈុតសម្តែងប៉ុណ្ណោះ។
ចំណែកឯមិត្តអ្នកអានវិញ គិតថានេះគ្រាន់តែជាការសម្តែង ឬពិតជាមានមនុស្សញៀននឹងបច្ចេកវិទ្យាបែបនេះមែន? វីដេអូខាងក្រោម៖
No comments:
Post a Comment