លេចមុខទៀតហើយ! នាងហ្គិច ល្បីខាងបាញ់បោះសេរី បើកឡានបុកមនុស្សទាំងរស់ សុំសងត្រឹមតែ ៥ពាន់ដុល្លារ (មានវិដេអូ)
ភ្នំពេញ៖ ស្រីទំនើងដែលគេស្គាល់ច្បាស់ ក្នុងព្រឹត្តិការណ៍បាញ់បោះអនាធិបតេយ្យ នៅមុខវត្តសន្សំកុសល កាលពីឆ្នាំ២០០៩នោះ ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ បានលេចមុខទៀតហើយ ដោយបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យយុវជនម្នាក់ ស្ថិតក្នុងស្ថានភាពស្ទើរស្លាប់សើ្ទរស់។
យោងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ តំណាងដោយ លោកដាំ សិទ្ធ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បតិ៍ ទី២៩ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២១ និង ៤៨នាទី ប្អូនរបស់ខ្ញុំ បានឈប់អង្គុយលើម៉ូតូ ម៉ាកZoomer X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញFJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Lexus 570 ពណ៌ខ្មៅពាក់ស្លាកលេខ 2AK-7999 បើកបរលើផ្លូវលេខ៦០៨ ពីទិសខាងលិច ទៅកើត ហើយខាងដៃបញ្រ្ចាសទិស ទៅបុកប្អូនរបស់ខ្ញុំ ដែលឈប់ត្រង់ចំណុចខាងលើ លើចិញ្ចើមផ្លូវខាងជើង។ ក្រោយពេលបង្កហេតុរូច រថយន្តខាងលើនេះ បើកគេចខ្លួនបាត់ ដោយមិនឈប់នៅកន្លែងហេតុទេ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញ ភិនភាគរថយន្ត និងអ្នកបង្ក ដែលគេដឹងថា ឈ្មោះ ហេង ហ្គិច។ ហេង ហ្គិច នេះត្រូវបានគេដឹងថា ធ្លាប់ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ម្តងរួមមកហើយ កាលពីឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការបាញ់បោះសេរី អាណាធិបតេយ្យ។
ក្រោយតាមប្រមាញ់ស្គាល់ភិនភាគច្បាស់ហើយ ឈ្មោះ ហ្គិច បានចូលខ្លួនមកដោះស្រាយ ចំនួន២ដងរូចមកហើយ ដោយលើកទី១ នៅថ្ងៃទី១៤ ខែធ្នូ ដោយភាគីជនរងគ្រោះ ទាមទារសំណង ១១ម៉ឺនដុល្លារ តែខាងអ្នកបង្ក សុំទៅពិភាក្សាជាមួយក្រុមគ្រួសារសិន ចាំផ្តល់ដំណឹងពេលក្រោយ។ លើកទី២ នៅថ្ងៃទី២២ ខែធ្នូ ភាគីរងគ្រោះ បន្តទាមទារសំណង ចំនួន ១១ម៉ឺនដុល្លារដដែល ហើយខាងបង្ក និយាយថា មានលទ្ធភាពត្រឹមតែ ៥ពាន់ដុល្លារទេ (Sic)! ហើយភាគីរងគ្រោះថ្នាក់ សំណូមពរ អោយសមត្ថកិច្ច យករថយន្តបង្កមករក្សារទុក។
លោកវរៈសេនីយ៍ឯក សែម គន្ធា អនុប្រធានការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ឲ្យដឹងថា រថយន្តបង្កត្រូវបានគេលាក់ទុក មិនឲ្យសមត្ថកិច្ចដឹងទេ ប៉ុន្តែខាងនគរបាល បានស្រាវជ្រាវរកឃើញ និងស្គាល់អត្តសញ្ញាណអស់ហើយ ប៉ុន្តែត្រង់ថា មិនអាចឃាត់ទុកបានទេ។ លោកបញ្ជាក់បន្ថែមថា “ដោយសារ ផុតដៃនគរបាលហើយ ព្រោះយើងបានបញ្ជូនសំណុំរឿងនេះ ទៅព្រះរាជអាជ្ញាអស់ហើយ កាលពីប៉ុន្មានថ្ងៃមុន។ ដូចេ្នះ អ្វីៗស្ថិតនៅក្នុងការស៊ើបអង្កេត របស់តុលាការ”។
ទោះជាបែបណាក្តី លោកវរៈសេនីយ៍ឯករូបនេះ បញ្ជាក់ថា ជាបទពិសោធន៍ការងារកន្លងមក ទោះជាភាគីទាំងសងខាង ត្រូវរ៉ូវគ្នា រឺមិនត្រូវ លើដោះស្រាយ សំណងរដ្ឋប្បវេណីក្តី ក៏បណ្តឹងអាជ្ញា នៅតែជាប់ ហើយតុលាការ នៅតែចាត់ការដដែលទេ។
-ជនរងគ្រោះស្ថិតក្នងសភាពធ្ងន់ធ្ងរ
តាមសេចក្តីរាយការណ៍ ពីគ្រួសារជនរងគ្រោះ ឲ្យដឹងថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង នៅប្រទេសថៃ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក មានឈាមកកក្នុងខួរក្បាល និងហូរឈាមតាមត្រចៀកថែមទៀត ក្រៅពីរបួសបាក់ជើង ដែលអាចពិការ។
ជាមួយគ្នានេះ តំណាងរងគ្រោះ អង្វករយ៉ាងទទូច សុំអោយស្ថាប័នតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ជាពិសេស ការផ្តល់សំណង ដែលត្រូវព្យាបាលអ្នករងរបួស។
តាមសេចក្តីរាយការណ៍ ពីគ្រួសារជនរងគ្រោះ ឲ្យដឹងថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង នៅប្រទេសថៃ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក មានឈាមកកក្នុងខួរក្បាល និងហូរឈាមតាមត្រចៀកថែមទៀត ក្រៅពីរបួសបាក់ជើង ដែលអាចពិការ។
ជាមួយគ្នានេះ តំណាងរងគ្រោះ អង្វករយ៉ាងទទូច សុំអោយស្ថាប័នតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ជាពិសេស ការផ្តល់សំណង ដែលត្រូវព្យាបាលអ្នករងរបួស។
មជ្ឈដ្ឋានទូទៅ បានលើកឡើងថា ឲ្យតែមានរថយន្តសេរីទំនើប Lexus 570 បង្កគ្រោះថ្នាក់ស្ទើស្លាប់ស្ទើរស់ ហើយបង់សំណងតែ ៥ពាន់ដុល្លារហ្នឹង តើនឹងមានអ្នកមានឡាន សេរីទំនើបប៉ុន្មាននាក់ទៀត ប្រព្រឹត្តទង្វើបែបនេះ តើពលរដ្ឋស្លូតត្រង់រាប់លាននាក់ នឹងទៅជាយ៉ាងណា?៕






បញ្ជាក់៖ ហាមយកព័ត៌មានទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាតបើមិនដូច្នោះយើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់..!!

No comments:
Post a Comment