Sunday, December 25, 2016

អត់​គូ​ពេល Christmas មិន​ថ្វី! រ៉េត ស៊ូហ្សាណា កំដរ​អារម្មណ៍​​អ្នក​ជាមួយ​បទ​ថ្មី​សម្រាប់​ណូអែល​ឆ្នាំ​នេះ

ជា​រឿង​សាមញ្ញ​ហើយ​សម្រាប់​អ្នក​អត់​គូ​ទាំង​ឡាយ ឲ្យ​តែ​ដល់​រដូវ​កាល​បុណ្យ Christmas ម្ដង​ៗ​អង្គុយ​ចាំ​តែ​មើល​គេ​ជូន​កាដូ​គ្នា ផ្អែម​ល្អែម​ដាក់​គ្នា ពេល​ខ្លះ​នឹក​តូច​ចិត្ត ចង់​តែ​រក​សង្សារ​ឲ្យ​បាន​មួយ​នឹង​គេ គ្រាន់​បាន​ឌុប​គ្នា​ដើរ​លេង។
តែ​មិន​ថ្វី​ទេ ព្រោះ​ឆ្នាំ​នេះ រ៉េត ស៊ូហ្សាណា ស្ម័គ្រ​នៅ​កំដរ​អារម្មណ៍​អ្នក​អត់​លិឍ​គ្រប់ៗ​គ្នា មិន​ឲ្យ​សៅហ្មង​ឡើយ ទោះ​ជា​អត់​គូ​មែន តែ​មិន​ចាញ់​គេ​ឯ​ណា នៅ​ផ្ទះ​ស្តាប់​បទ​ថ្មី និយាយ​ពី​ក្ដី​ស្រលាញ់ ក៏​មាន​អារម្មណ៍​រីករាយ​នឹង​បរិយាកាស Christmas ដែរ។ រ៉េត ស៊ូហ្សា​ណា ច្រៀង​ប្រាប់​ថា អត់​គូ​មិន​ថ្វី​ទេ ឲ្យ​តែ​ខ្លួន​ឯង​ចេះ​បង្កើត​ក្ដី​រីករាយ​ដោយ​ខ្លួន​ឯង​ក្នុង​ថ្ងៃ​នេះ។
តោះ ទស្សនា MV បទ​ថ្មី​របស់ ​រ៉េត ស៊ូហ្សាណា ចំណង​ជើង​ថា Christmas is Back ដែល​ផលិតកម្ម រស្មី​ហង្ស​មាស សម្រិតសម្រាំង​ពិសេស​សម្រាប់​បុណ្យ​ណូអែល​ឆ្នាំ​នេះ។ ផ្ញើ​ជូន​អ្នក​អត់​គូ​ទាំង​អស់​គ្នា​ណា៎!

No comments:

Post a Comment