Thursday, December 22, 2016

ក្រុមហ៊ុន Apple អាច​នឹង​ទិញ Hollywood Studio ទាំង​មូល ក្នុង​ឆ្នាំ 2017 ខាង​មុខនេះ

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុន ល្បីល្បាញខាងផ្នែក បច្ចេកវិទ្យាទូទាំង ពិភពលោក ឥឡូវនេះកាន់តែ មានគំនិត ថ្មីទៅៗ ហើយ។ ពោលគឺ ក្រុមហ៊ុន នេះទើបតែចេញ គំនិតនឹង ចាប់ដៃគូ ជាមួយក្រុមហ៊ុន Hollywood ដើម្បីធ្វើការ លក់និងជួល រឿងមើលបាន ដែលគម្រោងនេះ ផងដែរ គឺ Apple អាចនឹងចេញ រឿងលក់ មុនគេ មុននឹង ចេញលក់ជា ឌីសតាម ទីផ្សារ។
coverfinal-1000x150-copy
ទើបតែបែកធ្លាយ រឿង Apple ដាក់លក់រឿង អីឡូវនេះ មានពាក្យ ចចាមអារ៉ាម ថា Apple អាចនឹង ទិញ Hollywood Studio តែម្ដង ដែល Apple នឹងអាចទិញ Hollywood Studio នេះក្នុងឆ្នាំ 2017។ សម្រាប់ពត៌មាន នេះផងដែរ គឺត្រូវបាន លេចធ្លាយ ដោយបុរសម្នាក់ ជាម្ចាស់ ក្រុមហ៊ុន Mega ដែលមាន ឈ្មោះថា Kim Dotcom។ គាត់បាន ធ្វើការ Tweet នៅក្នុងបណ្ដាញ សង្គម Twitter ប្រាប់ដល់មហាជន តែម្ដង ថា Apple នឹងទិញ Hollywood Studio ក្នុងឆ្នាំ 2017។
ទោះជាយ៉ាងណាក៏ដោយរឿង ពាក្យចចាមអារ៉ាមនេះ មិនទាន់មាន ការយក ជាការ នោះទេ ព្រោះពុំមាន ការបញ្ជាក់ ពីក្រុមហ៊ុនផ្ទាល់ នៅឡើយ។ ប៉ុន្តែ ពាក្យចចាអារ៉ាម នេះផង ដែល មានមហាជន ជាច្រើនគិតថា អាចនឹងជា ការពិត ពីព្រោះ ប្រសិនបើវា កើតឡើង​មែននោះ គឺក្រុមហ៊ុន Apple នេះហើយ ប្រាកដជានាំរឿង Hollywood លក់និងជួល មុនគេពិត ប្រាកដមែន។
pic-2
ណាមួយនិយាយរឿងលុយសម្រាប់ក្រុមហ៊ុន  Apple ឥលូវនេះគឺ មិនថ្វីឡើយ ដោយក្រុមហ៊ុន  Apple នេះគឺ ជាក្រុមហ៊ុន លំដាប់ទី មួយហើយ ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា  រកលុយ បានលឿនជាងគេ និងច្រើនជាងគេ រាល់ថ្ងៃ នេះហើយ។

No comments:

Post a Comment