Wednesday, December 21, 2016

ខណៈពេលនេះ ប៉ុបពី ត្រឡប់មកផ្ទះជាធម្មតា តែទទួលបានពាក្យសរសើរច្រើនពីមហាជនថាជា «តារាចរិតថ្លៃថ្នូរ» (មានវីដេអូ)

ខណៈពេលនេះ ប៉ុបពី ត្រឡប់មកផ្ទះជាធម្មតា តែទទួលបានពាក្យសរសើរច្រើនពីមហាជនថាជា «តារាចរិតថ្លៃថ្នូរ» (មានវីដេអូ)

ពុធ ២១ ធ្នូ, ២០១៦ ១៤:៣៥


ភ្នំពេញ៖ ក្រោយពីជួបរឿងរ៉ាវអាក្រក់ 
កើតឡើងចំពោះ កញ្ញា ប៉ុបពី កាលពីវេលាម៉ោង៣ទៀបភ្លឺ រួចមក ខណៈពេលនេះ រូបនាង បានដោះស្រាយចប់សព្វគ្រប់ ជាមួយនឹងសមត្ថកិច្ច និងត្រឡប់មកផ្ទះ ជាធម្មតា។
ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ថាតារារូបនេះ បានបើកឡានក្នុងស្ថានភាពស្រវឹងខ្លាំង ដូចហោះ ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងបាក់ប៉ើងខ្ទាត ទៅចិញ្ចើមផ្លូវម្ខាងទៀត។ តែសំណាងល្អ មិនមានបញ្ហា រឺក៏គ្រោះថ្នាក់ ទៅដល់ កញ្ញា ប៉ុបពីនោះឡើយ។
កាលពី២ម៉ោងមុន កញ្ញា ប៉ុបពី ក៏បានបង្ហោះរូប និងសារ នៅក្នុងបណ្តាញសង្គម ដើម្បីចង់បង្ហាញប្រាប់អ្នកគាំទ្រថាពេលនេះ រូបនាងលែងជាប់ឃុំទៀតហើយ គឺនាងបានត្រឡប់មកផ្ទះជាធម្មតា។ ក្នុងនោះនាង បានសរសេរថា "អរគុណខ្លាំងណាស់ បងប្អូនប្រុស ស្រីទាំងអស់គ្នា ដែលបារម្ភពីខ្ញុំ។ ខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាពហើយឥឡូវនេះ គ្រប់យ៉ាងត្រូវបានដោះស្រាយ ទៅតាមរលូន។ អរគុណច្រើន"
ទោះបីជា កញ្ញា ប៉ុបពី បានជួបរឿងអាក្រក់ ដោយមានការស្រវឹងជោគខ្លួនក៏ដោយ ក៏រូបនាងទទួលបានការស្រលាញ់ និងពេញចិត្ត ពីសំណាក់មហាជន ដែលរូបនាង បានដឹងខ្លួនខុស ឈររង់ចាំការដោះស្រាយ និងទៅជាមួយនឹងសមត្ថកិច្ចតាមសម្រួល។ មិនតែប៉ុណ្ណោះ រូបនាង ក៏បានប្រើកាយវិការទន់ភ្លន់ ថ្លៃថ្នូរ ចុះពីក្នុងរថយន្ត និងឆ្លើយគ្រប់សំនួររបស់ អ្នកសារព័ត៌មាន ជាមួយនឹងទឹកមុខញញឹមជានិច្ច៕ 

ពាក្យសរសើររបស់​ អ្នកលេងហ្វេសប៊ុក

No comments:

Post a Comment