Wednesday, December 21, 2016

Facebook ណែនាំ​មុខងារ​ផ្សាយ​បន្តផ្ទាល់​ជា​សំលេង​ថ្មី ដែល​សហ​ការ​ជាមួយ​សារ​ពត៌មាន BBC

អស់រយៈពេលមួយឆ្នាំ នៃ​ការ​ដាក់​មុខ​ងារ​ផ្សាយ​បន្តផ្ទាល់​ជា​វីដេអូ​នាពេល​កន្លងមក Facebook ទើប​តែ​ដាក់​មុខងារ​មួយ​ទៀត ដែល​មាន​ការ​ផ្សាយ​បន្តផ្ទាល់​ដែរ តែគ្រាន់តែជាសំលេង គ្មានវីដេអូបង្ហាញ​នោះ​ទេ។ ការបន្ថែមមុខងារនេះ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ជាពិសេស នៅពេលដែលមានអ៊ីនធើណេត​ខ្សោយ អាចងាកទៅផ្សាយបន្តផ្ទាល់ជាសំលេង ជំនួសជាវីដេអូបាន ដោយសារតែការផ្សាយបន្តផ្ទាល់​វីដេអូ ត្រូវការអ៊ីនធើណេតច្រើនជាង។
cover
final-1000x150-copy
ក្នុងគំរោងដាក់ឲ្យប្រើមុខងារនេះ Facebook មិនមែនធ្វើការតែម្នាក់ឯងទេ បណ្តាញសង្គមនេះ បាន​សហការ​ជាមួយសារពត៌មានល្បីៗមួយចំនួនដូចជា LBC radio, BBC, Harper Collins, Adam Grant និង Britt Bennett ដើម្បីបំផុសឲ្យមុខងារនេះកាន់តែមានជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។ ជាដំបូង មុខងារដាក់ឲ្យអ្នកប្រើប្រាស់សិន ហើយអ្នកប្រើប្រាស់ទាំងអស់គ្នា នឹងទទួលបាននា​ពេល​បន្ទាប់ ដោយតាមការប៉ាន់ស្មាន ដល់ឆ្នាំក្រោយ នឹងទទួលបានគ្រប់គ្នា។
ការប្រើប្រាស់ក៏ម៉្យាងម្នាក់ សម្រាប់អ្នកប្រើ iOS ត្រូវបើកកម្មវិធីចោល ពេលស្តាប់ការផ្សាយ​បន្តផ្ទាល់​ជា​សំលេងនេះ តែអ្នកប្រើប្រាស់ Android អាចចាកចេញពីកម្មវិធីក៏បានដែរ ក៏អាចនៅបន្តស្តាប់ការផ្សាយ​បន្ត​សំលេង​នេះបាន។
1
សរុបមក Facebook បានណែនាំមុខងារថ្មី ជាការផ្សាយបន្តផ្ទាល់ជាសំលេង ដែលមានសហការជាមួយ​ក្រុម​សារពត៌មាន និងអ្នកជំនាញមួយចំនួន ក្នុងការបំផុសឲ្យមុខងារកាន់តែមាន​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់ ហើយក្នុងឆ្នាំក្រោយ អ្នកគ្រប់គ្នា នឹងទទួលបានមុខងារនេះទៅប្រើប្រាស់។

No comments:

Post a Comment