Friday, December 30, 2016

បាត់ដំបងបាត់អូន - នី រតនា [OFFICIAL TEASER] BY. Khmer Video 33

បាត់ដំបងបាត់អូន - នី រតនា [OFFICIAL TEASER] BY. Khmer Video 33 

Khmer Remix Song 2017 BY. Khmer Video 33

[Album] DJ Saneat Remix Vol 27 | New Remix 2016

DJ Saneat Remix Vol 27 | New Remix 2016
Tracklist
Djz-Saneat-Remix-khmer-music-2016-1 | Download
Djz-Saneat-Remix-khmer-music-2016-2 | Download
Djz-Saneat-Remix-khmer-music-2016-3 | Download
Djz-Saneat-Remix-khmer-music-2016-4 | Download
Djz-Saneat-Remix-khmer-music-2016-5 | Download
Djz-Saneat-Remix-khmer-music-2016-6 | Download
Djz-Saneat-Remix-khmer-music-2016-7 | Download
Djz-Saneat-Remix-khmer-music-2016-8 | Download 

Download Full Album Link Below :

MediaFire Link  |  TusFiles Link  |  Fast Download  |  How to Download

ដាក់ជណ្ដើរឡើងដួងចន្ទ - រ៉ូលីន - Town CD Vol 106 [Official Audio] BY. Khmer Video 33

ដាក់ជណ្ដើរឡើងដួងចន្ទ - រ៉ូលីន - Town CD Vol 106 [Official Audio] BY. Khmer Video 33

Thursday, December 29, 2016

លេចមុខទៀតហើយ! នាងហ្គិច ល្បីខាងបាញ់បោះសេរី បើកឡានបុកមនុស្សទាំងរស់ សុំសងត្រឹមតែ ៥ពាន់ដុល្លារ (មានវិដេអូ)

លេចមុខទៀតហើយ! នាងហ្គិច ល្បីខាងបាញ់បោះសេរី បើកឡានបុកមនុស្សទាំងរស់ សុំសងត្រឹមតែ ៥ពាន់ដុល្លារ (មានវិដេអូ)

ភ្នំពេញ៖ ស្រីទំនើងដែលគេស្គាល់ច្បាស់ ក្នុងព្រឹត្តិការណ៍បាញ់បោះអនាធិបតេយ្យ នៅមុខវត្តសន្សំកុសល កាលពីឆ្នាំ២០០៩នោះ ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ បានលេចមុខទៀតហើយ ដោយបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យយុវជនម្នាក់ ស្ថិតក្នុងស្ថានភាពស្ទើរស្លាប់សើ្ទរស់។
យោងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ តំណាងដោយ លោកដាំ សិទ្ធ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បតិ៍ ទី២៩ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២១ និង ៤៨នាទី ប្អូនរបស់ខ្ញុំ បានឈប់អង្គុយលើម៉ូតូ ម៉ាកZoomer X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញFJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Lexus 570 ពណ៌ខ្មៅពាក់ស្លាកលេខ 2AK-7999 បើកបរលើផ្លូវលេខ៦០៨ ពីទិសខាងលិច ទៅកើត ហើយខាងដៃបញ្រ្ចាសទិស ទៅបុកប្អូនរបស់ខ្ញុំ ដែលឈប់ត្រង់ចំណុចខាងលើ លើចិញ្ចើមផ្លូវខាងជើង។ ក្រោយពេលបង្កហេតុរូច រថយន្តខាងលើនេះ បើកគេចខ្លួនបាត់ ដោយមិនឈប់នៅកន្លែងហេតុទេ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញ ភិនភាគរថយន្ត និងអ្នកបង្ក ដែលគេដឹងថា ឈ្មោះ ហេង ហ្គិច។ ហេង ហ្គិច នេះត្រូវបានគេដឹងថា ធ្លាប់ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ម្តងរួមមកហើយ កាលពីឆ្នាំ២០០៩ ​ពាក់ព័ន្ធនឹងការបាញ់បោះសេរី អាណាធិបតេយ្យ។
ក្រោយតាមប្រមាញ់ស្គាល់ភិនភាគច្បាស់ហើយ ឈ្មោះ ហ្គិច បានចូលខ្លួនមកដោះស្រាយ ចំនួន២ដងរូចមកហើយ ដោយលើកទី១ នៅថ្ងៃទី១៤ ខែធ្នូ ដោយភាគីជនរងគ្រោះ ទាមទារសំណង ១១ម៉ឺនដុល្លារ តែខាងអ្នកបង្ក សុំទៅពិភាក្សាជាមួយក្រុមគ្រួសារសិន ចាំផ្តល់ដំណឹងពេលក្រោយ។ លើកទី២ នៅថ្ងៃទី២២ ខែធ្នូ ភាគីរងគ្រោះ បន្តទាមទារសំណង ចំនួន ១១ម៉ឺនដុល្លារដដែល ហើយខាងបង្ក និយាយថា មានលទ្ធភាពត្រឹមតែ ៥ពាន់ដុល្លារទេ (Sic)! ហើយភាគីរងគ្រោះថ្នាក់ សំណូមពរ អោយសមត្ថកិច្ច យករថយន្តបង្កមករក្សារទុក។
លោកវរៈសេនីយ៍ឯក សែម គន្ធា អនុប្រធានការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ​ឲ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ឲ្យដឹងថា រថយន្តបង្កត្រូវបានគេលាក់ទុក មិនឲ្យសមត្ថកិច្ចដឹងទេ ប៉ុន្តែខាងនគរបាល បានស្រាវជ្រាវរកឃើញ និងស្គាល់អត្តសញ្ញាណអស់ហើយ ប៉ុន្តែត្រង់ថា មិនអាចឃាត់ទុកបានទេ។ លោកបញ្ជាក់បន្ថែមថា “ដោយសារ ផុតដៃនគរបាលហើយ ព្រោះយើងបានបញ្ជូនសំណុំរឿងនេះ ទៅព្រះរាជអាជ្ញាអស់ហើយ កាលពីប៉ុន្មានថ្ងៃមុន។ ដូចេ្នះ អ្វីៗស្ថិតនៅក្នុងការស៊ើបអង្កេត របស់តុលាការ”។
ទោះជាបែបណាក្តី លោកវរៈសេនីយ៍ឯករូបនេះ បញ្ជាក់ថា ជាបទពិសោធន៍ការងារកន្លងមក ទោះជាភាគីទាំងសងខាង ត្រូវរ៉ូវគ្នា រឺមិនត្រូវ លើដោះស្រាយ សំណងរដ្ឋប្បវេណីក្តី ក៏បណ្តឹងអាជ្ញា នៅតែជាប់ ហើយតុលាការ នៅតែចាត់ការដដែលទេ។​
-ជនរងគ្រោះស្ថិតក្នងសភាពធ្ងន់ធ្ងរ
តាមសេចក្តីរាយការណ៍ ពីគ្រួសារជនរងគ្រោះ ឲ្យដឹងថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង នៅប្រទេសថៃ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក មានឈាមកកក្នុងខួរក្បាល និងហូរឈាមតាមត្រចៀកថែមទៀត ក្រៅពីរបួសបាក់ជើង ដែលអាចពិការ។
ជាមួយគ្នានេះ តំណាងរងគ្រោះ អង្វករយ៉ាងទទូច សុំអោយស្ថាប័នតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ជាពិសេស ការផ្តល់សំណង ដែលត្រូវព្យាបាលអ្នករងរបួស។
មជ្ឈដ្ឋានទូទៅ បានលើកឡើងថា ឲ្យតែមានរថយន្តសេរីទំនើប Lexus 570 បង្កគ្រោះថ្នាក់ស្ទើស្លាប់ស្ទើរស់ ហើយបង់សំណងតែ ៥ពាន់ដុល្លារហ្នឹង តើនឹងមានអ្នកមានឡាន សេរីទំនើបប៉ុន្មាននាក់ទៀត ប្រព្រឹត្តទង្វើបែបនេះ តើពលរដ្ឋស្លូតត្រង់រាប់លាននាក់ នឹងទៅជាយ៉ាងណា?៕
បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

អាយុទើប ១៨ឆ្នាំសោះ ការងារក៍គ្មាន មុខរបរក៍គ្មាន ហ៊ានរំអុកអោយឪពុកដណ្តឹងប្រពន្ធអោយ ដោយសារតែស្រលាញ់សង្សារខ្លាំងជាងជីវិត

អាយុទើប ១៨ឆ្នាំសោះ ការងារក៍គ្មាន មុខរបរក៍គ្មាន ហ៊ានរំអុកអោយឪពុកដណ្តឹងប្រពន្ធអោយ ដោយសារតែស្រលាញ់សង្សារខ្លាំងជាងជីវិត

kn-sample
បងប្រុសម្នាក់ដាច់ចិត្តបង្ហោះរៀបរាប់រឿងកូនប្រុសរបស់គាត់នៅលើ Facebook ដោយសារតែគិតលែងចេញ ព្រោះតែកូនប្រុសពៅអាយុទើបតែ១៨ឆ្នាំសោះ ទារយកប្រពន្ធទាំងខ្លួនមិនមានការងារ រឺ មុខរបរច្បាស់លាស់នឹងគេ ហើយអ្វីដែលសំខាន់ខាងស្រីដែលកូនគាត់ស្រលាញ់នោះ ក៍នៅក្មេងទៀតហើយអត់ទាន់មានមុខរបរដូចគ្នា។ បងប្រុសបានរៀបរាប់ថា៖
tumblr_static_tumblr_static_3y0h99r84n2840040kw4o4gcg_640
“ខ្ញុំចញ្ចឹមកូនខ្ញុំរយះពេល18 ឆ្នាំហេីយ។ ហេីយក៏ដឹងពីរចរឹក កូនខ្ញុំមិចដែរ មុនៗមកលឺ សូរ តាកូនៗ យាយប្រាប់ថា៖កូនប៉ាឯង ស្រលាញ់នាក់នេះ នាក់នោះ រហូត តែមិនដែលឃេីញស្រលាញ់មួយណាអោយប្រាកដ ទេ។ តែដល់ពេលអាឡូវ វាបានប្រាប់ខ្ញុំថា៖វាបាន ស្រលាញ់ស្រីម្នាក់ ដែលខ្វះមិនបាន។ ហេីយក៏វាប្រាប់ខ្ញុំទៀតថា៖នាងជាមនុស្សស្រីដែលវា ស្រលាញ់ខ្លាំងបំផុត ហេីយចង់បាននាងធ្វេីជាប្រពន្ធទៀតផង។ដល់ថ្នាក់ហាន ផ្ដូរជីវិតដេីម្បីមនុស្សម្នាក់នោះទៀត។ហេីយវាបានសន្យាប្រាប់ខ្ញុំថា៖ខ្ញុំប្រាប់អីធ្វេីនឹង ឱ្យតែបានក្មេងស្រីនោះ ធ្វេីជាប្រពន្ធវា។ហេីយខ្ញុំក៏បានស្គាល់ ក្មេងស្រីនោះដែរ។ហេីយ ក្នុងមួយរយះនេះ វាបានប្រាប់ខ្ញុំថា៖ក្នុងឆ្នាំ2017 ខាងមុខនេះ វាចង់អោយខ្ញុំ ចូលដណ្ដឹងក្មេង ស្រីម្នាក់នោះឱ្យវា ផង។ហេីយខ្ញុំក៏បានគិតពីរ រឿងនឹងដែរ៕ខ្ញុំពិបាកត្រុង៖ទីមួយក្មេងស្រីនោះ នៅក្មេង/ទីពីរ ក្មេងស្រីនោះ មិនទាន់មានមុខរបរ អី ឱ្យច្បាស់លាស់ ទៅទៀត។រីអែ កូនខ្ញុំវិញក៏មិនទាន់ មានមុខរបរ ដែរ ។តែវាប្រាប់ខ្ញុំថា៖ចាំពេល ការហេីយ ចាំ រកមុខរបរ តាមក្រោយទៅ៕ហេីយ ប៉ុន្មានថ្ងៃនេះ វាខិតខំ ធ្វេីការងារផ្ទះ យកចិត្តខ្ញុំណាស់។ចូលគេងតាំងពីរ ម៉ោង 8 9 ម្លេះ៕ពេលខ្លាះ ខ្ញុំហាមវាថា៖កុំឱ្យទាន់គិតរឿង ស្នេហា៍អី រកមុខរបរ សិនទៅចាំគិត។បែរជាវា ទៅលួចសង្ងំយំទៅវិញ៕ខ្ញុំគិតថា៖វាស្រលាញ់ក្មេងស្រីនោះ ខ្លាំងណាស់..ចិត្តមួយគិតផង ចិត្តមួយអាណិតវាផង ឈឺក្បាល់ណាស់ខ្ញុំ។ឱ្យវាចាំដល់វា អាយុក20 ក៏វាមិនចាំ ទៀត។ពិបាកហេីយពេលនេះខ្ញុំ។ហេីយខ្ញុំបាត ក៏មិនចង់សរសេរ អត្តតបទ នេះឡេីងដែរ ខ្លាចគេគិតថា៖ខ្ញុំអត់មានការងារធ្វេី មកយាយ ពីររឿងស្នេហា ក្មេងៗ។តែពេលនេះខ្ញុំគិតលេងចេញហេីយ។ កូនពៅទៀត”
khmer-wedding-lowell-52
1

កងដៃអាល័យចិត្ត ខ្ញុង Town CD Vol 106 [Official Audio] BY. Khmer Video 33

កងដៃអាល័យចិត្ត ខ្ញុង Town CD Vol 106 [Official Audio] BY. Khmer Video 33

Monday, December 26, 2016

ហ៊ិន លីដា មាន​ប្រវត្តិ​លំបាក​ដល់​ថ្នាក់​ជំពាក់​ធនាគារ​ក្រោយ​ឪពុក​ស្លាប់​​

បើ​និយាយ​ដល់​កម្មវិធី​ Cambodian Idol ប្រិយមិត្ត​ពិត​ជា​ស្គាល់​ហើយ​ Idol ហ៊ិន លីដា ដែល​ជា​បេក្ខនារីដ៏​ឆ្នើម​មួយរូប ត្បិត​ថា​នាងមិនមែនជា​ម្ចាស់ពាន ប៉ុន្តែ​នាង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជនផងដែរ​។ ថ្ងៃ​នេះ​ Sabay នឹង​នាំ​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ទៅ​ស្គាល់​ពី​ជីវប្រវត្តិ​ និង​ការ​តស៊ូ​របស់​នាង​ឲ្យ​កាន់​តែ​ច្បាស់។​​​​​​
រូបភាព៖ហ្វេសប៊ុក Cambodian Idol
ស្រុក​កំណើត គ្រួសារ ការងារ៖
ហ៊ិន​ លីដា ជា​ក្មេង​កំព្រា​ឪពុក និង​ជា​កូន​ទី៣​ក្នុង​ចំណោម​បង​ប្អូន​៤នាក់​ក្នុង​គ្រួសារ​។ នាង​មាន​អាយុ ១៨ ឆ្នាំ និង​មាន​ដើម​កំណើត​មក​ពី​​ភូមិ​កណ្ដាល ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​ឪពុក​ជា​អតីត​​តន្ត្រីករ ម្ដាយ​ជា​អតីតអ្នក​ចម្រៀង​បុរាណ​សម័យ ព្រម​ទាំង​ប្រកប​របរ​រក​ស៊ី​លក់​ត្រី​តាម​ស្រុក​ភូមិ​។
ក្រោយ​ពី​ឪពុក​ទទួល​មរណភាព​ក្នុង​អំឡុង​ឆ្នាំ​២០១១​ លីដា បាន​​ប្ដូរ​មក​ស្នាក់​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ជិត​មួយ​ឆ្នាំ​​ជា​មួយ​បង​ប្រុស​ និង​បង​ជីដូន​មួយ ​ ដើម្បី​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ ព្រោះ​ពេល​នោះ​ មាន​ជីវភាព​លំបាក​ពេក​ ហើយ​ទទួល​បាន​ប្រាក់​ខែ​​១០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។
ក្រោយ​មក ​ម្ដាយ​ក៏​សម្រេច​ឲ្យ​ពួក​នាង​ទៅ​ខេត្ត​វិញ​ព្រោះ​ជីវភាព​នៅ​ទី​ក្រុង​របស់​នាង​​លំបាក​ពេក ណា​មួយ​ប្រាក់​ដែល​រក​បាន​គឺ​តិច​តួច​ផង​។ ប៉ុន្តែ​នាង​វិល​មក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​២០១៤ រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ម្ដាយ​នាង​បាន​រៀប​ការ​ប្ដី​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥។​​
ការសិក្សា៖
បេក្ខជន​រូប​នេះ​ធ្លាប់​រៀន​នៅ ​"​វិទ្យាល័យ​ព្រះ​បាទ​សុរា​ម្រិត" ពេល​ដែល​រៀន​ដល់​ថ្នាក់​ទី​៧​លីដា ក៏​បាន​ផ្អាក​សិក្សា​អស់​រយៈ​ពេល​១ឆ្នាំ​ដោយ​មូលហេតុ​មក​ធ្វើ​នៅ​ភ្នំពេញ​ និង​ត្រលប់​ទៅ​រៀន​វិញ​នៅ​ចូល​វិញ​នៅ​ថ្នាក់​ទី​៧​ដដែល​នៅ​សាលា "ចំណេះ​ទូទៅ​បំពេញ​​វិជ្ជា"។ ក្រោយ​ពេល​ប្រលង​ជាប់​កម្មវិធី​ "ផ្កាយ​រះ​ក្នុង​សួន" ឆ្នាំ ២០១៤ លីដា ក៏​បាន​ចូល​សិក្សា​បន្ត​នៅ​សាលា "Westline សន្ធរម៉ុក" ទី​ក្រុង​ភ្នំពេញ​ ដែល​សព្វ​ថ្ងៃ​នេះ​នាង​រៀន​ដល់​ថ្នាក់​ទី១០​ហើយ។
ជីវភាព​គ្រួសារ៖
ហ៊ិន លីដា​ និង ម្តាយ
ក្រោយ​ពី​លោក​ឪពុក​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១១ ជីវភាព​គ្រួសារ​របស់​នាង​មាន​ភាព​លំបាក​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​បង្ខំ​ចិត្ត​ផ្អាក​ការ​សិក្សា​ និង​​ផ្លាស់​ទី​លំនៅ​មក​ដើរ​ច្រៀង​ដូច​បាន​រៀប​រាប់​ខាង​លើ។
​មូលហេតុ​នេះ​​ បាន​ធ្វើ​ឲ្យ​បង​ប្រុស​នាង​​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​ជិត ៦០០០ដុល្លារ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ និង​ទិញ​ឧបករណ៍​ភ្លេង​ដើម្បី​រៀប​ចំ​ជា​វង់​តន្ត្រី​នៅ​ឆ្នាំ​២០១៥។ គិត​មក​ដល់​ឆ្នាំ​២០១៦ ​នេះ​ បំណុល​របស់​នាង​ត្រូវ​បាន​រំលស់​អស់​ច្រើន​ហើយ​នៅ​សល់​តែ២០០០​ដុល្លារ​ទៀត​ប៉ុណ្ណោះ​។
នាង​ប្រាប់​ថា ​បំណុល​នេះ​នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ។ នាង​បញ្ជាក់ថា សព្វ​ថ្ងៃ​មាន​តែ​នាង​ និង​បង​ប្រុស​ធំ​របស់​នាង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​គ្រួសារ​ ដោយ​​បង​ប្រុស​មាន​អាជីព​ជា​គ្រូបង្រៀន​ ហើយ​​នាង​ច្រៀង​នៅ​បន្ត​ច្រៀង​តាម​ភោជនីយដ្ឋាន។
ប្រវត្តិ​ការងារ​សិល្បៈ និង ការ​ប្រលង ៖
Idol រូប​នេះ​ មាន​ចិត្ត​ស្រលាញ់​នៅ​វិស័យ​ចម្រៀង​​ខ្លាំង ដោយ​បាន​ចាប់​ផ្ដើម​ច្រៀង​តាំង​ខ្លួន​នៅ​វ័យ​៧​ឆ្នាំ​ម្ល៉េះ នៅ​តាម​កម្មវិធី​បុណ្យ​នៅ​ឯ​ស្រុក​ភូមិ​របស់​នាង។ នៅ​វ័យ​១២​ឆ្នាំ​នាង​បាន​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ។ នៅ​ឆ្នាំ​២០១១​ ហ៊ិន លីដា​ បាន​ចូល​ប្រលង​ក្នុង​កម្មវិធី​មួយ​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​ដែល​ពេល​នោះ​នាង​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ​។
បន្ទាប់​មក​នាង​​ក៏​បាន​លើក​ពាន​រង្វាន់​ "ផ្កាយ​រះ​ក្នុង​សួន​" របស់​ទូរទស្សន៍​អប្សរា​ក្នុង​ឆ្នាំ​២០១៤ ទៀត។ ក្រៅ​ពី​នោះ​នាង​ក៏​ធ្លាប់​ចូល​ប្រកួត​ក្នុង​កម្ម​វិធី​ផ្សេង​ទៀត​ដូចជា​ពេជ្រ​កំពុង​ច្នៃ​ជា​ដើម​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ។ សម្រាប់​ការ​ចូល​ច្រៀង​​ក្នុង​ផលិតកម្ម​វិញ​ លីដា​ បញ្ជាក់​ថា​ ធ្លាប់​មាន​ផលិត​កម្ម​ជា​ច្រើន​ហៅ​នាង​ចូល​ច្រៀង​ ប៉ុន្តែ​នាង​បាន​បដិសេធ​ព្រោះ​នាង​ចង់​នៅ​បន្ត​ការ​សិក្សា​សិន។
មូលហេតុ​ដែល​ប្រលង​កម្មវិធី​ Cambodian Idol៖
មូលហេតុ​ដែល​នាង​ចូល​រួម​ប្រលង​កម្មវិធី​លំ​ដាប់​ថ្នាក់​ពិភព​លោក​មួយ​នេះ គឺ​មិន​ប្រាថ្នា​ចង់​បាន​មុខ​មាត់​ខ្ពស់​អ្វី​ទេ នាង​ក៏​មិន​គិត​ថា​នឹង​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​​ព្រ័ត្រ​ដែរ ​​គ្រាន់​តែ​​ចង់​តែ​ចង់​បង្កើន​ប្រជាប្រិយ​ភាព​កើន​ប៉ុណ្ណោះ ​ព្រោះ​កម្មវិធី​នេះ​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​ណា​មួយ​នាង​ស្រលាញ់​ផលិតកម្ម​ហង្ស​មាស​ និង ចូល​ច្រៀង​នៅ​ទី​នោះ​។​
នាង​បន្ត​ថា​ ទោះមិនបានជាប់ពាន​រដូវ​កាល​នេះ​ ក៏​នាង​មិនអាកអន់ស្រពន់ចិត្តដែរ អ្នកនាជាប់ក៏បាន ព្រោះទាំង៣នាក់សុទ្ធតែជា Idol របស់ទស្សនិកជន៕
ចំណូល​ចិត្ត​ និង ចំណង​ប្រាថ្នា ៖
រូបភាព ៖ ​ផ្ដល់​ដោយ លីដា
Idol វ័យ​១៨​ នេះ​ចូល​ចិត្ត​តែ​ពណ៌​ចាស់ៗ ដូចជា​ពណ៌​ ខ្មៅ ក្រហម ទឹក​ប៊ិច​ចាស់ ឈាម​ជ្រូក ។ ចំណែក​ម្ហូប​វី​ញ​ លីដា​ មិន​រើស​ទេ​ នាង​ថា​ញាំ​អី​​ក៏​បាន​ដែរ​។ នៅ​ពេល​ទំនេរ​នាង​ចូលចិត្ត​ ច្រៀង រាំ​ ហើយ​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​បរិយាកាស​បរិសុទ្ធ​ដើម្បី​អង្គុយ​និយាយ​គ្នា​លេង​ជា​មួយ​មិត្តភ័ក្ដិ ។
លីដា បញ្ជាក់​ថា នាង​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​ តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់ ដែល​មាន​​ក្រុម​រាំ​​​ និង ស្ទិល​ថ្មីៗ​ផ្ទាល់​ខ្លួន៕

Sunday, December 25, 2016

របៀប​បិទ​កុំ​អោយ​លោត Software Update នៅ​លើ iPhone!

តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់មានបញ្ហា ជាមួយនឹង ការរំខាន ដោយការលោត អោយធ្វើការ អាប់ដេត ដើម្បីបន្ទាន់ សម័យ iOS នៅលើទូរស័ព្ទ iPhone ដែរឬទេ? បើដូច្នោះមែន ក្នុងថ្ងៃនេះ ខ្ញុំសូមណែនាំ ប្រិយមិត្ត ដែលធុញទ្រាន់ នឹងបញ្ហាបែបនេះ នូវគន្លឹះមួយ ដើម្បីបិទវា មិនអោយលោត ចាំពេលណា ដែលសម្រេចចិត្តហើយ សឹមដោះវិញ ដើម្បីបន្ទាន់សម័យ ក៏បានដែរ។
cover
គូសបញ្ជាក់ផងដែរថា វិធីសាស្រ្តនេះ គឺមិនទាមទារ អោយទូរស័ព្ទ របស់យើង ត្រូវតែ Jailbreak ឡើយ បានន័យថា បើទោះជា ទូរស័ព្ទរបស់យើង មិនទាន់ Jailbreak ក៏ដោយ ក៏អាចធ្វើបាន ដូចគ្នាដែរ។ ដូចនេះ ចង់ដឹងថា គេចាប់ផ្តើម ចុចចូលត្រង់កន្លែង ណាខ្លះនោះ សូមតាមដាន ជាមួយខ្ញុំ ទាំងអស់គ្នា!
ជំហ៊ានទី១៖ បើកកម្មវិធី Safari ឬចុច តំណរនេះ ដើម្បីចូលផ្ទាល់តែម្តង
1
ជំហ៊ានទី២៖ បន្ទាប់ពីចូល Link ខាងលើហើយ វានឹងលោត អោយអ្នក ធ្វើការ Install Profile មួយ ដូចនេះ សូមចុច Install ដែលស្ថិតនៅ ចុងខាងលើ (ស្តាំ)
2
ជំហ៊ានទី៣៖ ជំហ៊ានបន្ទាប់មកទៀត សូមធ្វើការ បិទបើក ទូរស័ព្ទរបស់អ្នកទាំងអស់គ្នា
ជំហ៊ានទី៤៖ ក្រោយពីបិទបើកហើយ សូមចូលទៅកាន់ Settings > General > Software Update អ្នកនឹង មិនឃើញ លោតអោយ អាប់ដេតអ្វី ទៀតនោះទេ
NOTE: ប្រសិនបើ ចង់អោយវា លោតមកវិញ គ្រាន់តែ ធ្វើការលុប Profile ដែលបាន តម្លើងនោះ ដោយចូល ទៅកាន់ Settings > General > Profile & Device Management និងលុប ជាការស្រេច!!!
ធ្វើតាមវិធីនេះហើយ អ្នកនឹង មិនទទួលបាន នូវការរំលឹកពី ជំនាន់ថ្មីរបស់ iOS ទៀតនោះទេ ហើយប្រសិនបើ អ្នកនៅមាន ចំណុចណាមួយ មិនទាន់យល់ ច្បាស់ទៀត សូមបញ្ចេញជា សំណួរនៅខាង ក្រោមនេះ ហើយខ្ញុំនឹង ពិនិត្យនៅសំណួរ ដែលអ្នក បានសួរ។

អត់​គូ​ពេល Christmas មិន​ថ្វី! រ៉េត ស៊ូហ្សាណា កំដរ​អារម្មណ៍​​អ្នក​ជាមួយ​បទ​ថ្មី​សម្រាប់​ណូអែល​ឆ្នាំ​នេះ

ជា​រឿង​សាមញ្ញ​ហើយ​សម្រាប់​អ្នក​អត់​គូ​ទាំង​ឡាយ ឲ្យ​តែ​ដល់​រដូវ​កាល​បុណ្យ Christmas ម្ដង​ៗ​អង្គុយ​ចាំ​តែ​មើល​គេ​ជូន​កាដូ​គ្នា ផ្អែម​ល្អែម​ដាក់​គ្នា ពេល​ខ្លះ​នឹក​តូច​ចិត្ត ចង់​តែ​រក​សង្សារ​ឲ្យ​បាន​មួយ​នឹង​គេ គ្រាន់​បាន​ឌុប​គ្នា​ដើរ​លេង។
តែ​មិន​ថ្វី​ទេ ព្រោះ​ឆ្នាំ​នេះ រ៉េត ស៊ូហ្សាណា ស្ម័គ្រ​នៅ​កំដរ​អារម្មណ៍​អ្នក​អត់​លិឍ​គ្រប់ៗ​គ្នា មិន​ឲ្យ​សៅហ្មង​ឡើយ ទោះ​ជា​អត់​គូ​មែន តែ​មិន​ចាញ់​គេ​ឯ​ណា នៅ​ផ្ទះ​ស្តាប់​បទ​ថ្មី និយាយ​ពី​ក្ដី​ស្រលាញ់ ក៏​មាន​អារម្មណ៍​រីករាយ​នឹង​បរិយាកាស Christmas ដែរ។ រ៉េត ស៊ូហ្សា​ណា ច្រៀង​ប្រាប់​ថា អត់​គូ​មិន​ថ្វី​ទេ ឲ្យ​តែ​ខ្លួន​ឯង​ចេះ​បង្កើត​ក្ដី​រីករាយ​ដោយ​ខ្លួន​ឯង​ក្នុង​ថ្ងៃ​នេះ។
តោះ ទស្សនា MV បទ​ថ្មី​របស់ ​រ៉េត ស៊ូហ្សាណា ចំណង​ជើង​ថា Christmas is Back ដែល​ផលិតកម្ម រស្មី​ហង្ស​មាស សម្រិតសម្រាំង​ពិសេស​សម្រាប់​បុណ្យ​ណូអែល​ឆ្នាំ​នេះ។ ផ្ញើ​ជូន​អ្នក​អត់​គូ​ទាំង​អស់​គ្នា​ណា៎!

ធ្លាប់តែគិតថា ដេននីក្វាន់ ស៊ិចស៊ីខ្លាំង ដល់ឃើញបងស្រីនាង សាហាវជាងនាងទៅទៀត!

ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត ធ្លាប់តែគិតថាតារាស្រី កញ្ញា ដេននី ក្វាន់ ស៊ិចស៊ីខ្លាំង លើការបញ្ចេញសាច់ដើមទ្រូងរបស់នាង ប៉ុន្តែងាកមកមើលបងស្រីបង្កើតរបស់នាងវិញម្តង លេងខ្លួនស៊ីអារម្មណ៍ជាងនាងទៅទៀត។
កាលពីយប់មិញនេះដែរ បងស្រីកញ្ញា ដេននីក្វាន់ ឈ្មោះ ចោម ច័ន្ទ បានបង្ហាញរូបថតស្រើបស្រាលជាច្រើនសន្លឹក នៅលើគ្រែគេង ជាមួយនឹងក្បាច់សំយ៉េះឡេវអាវ ស្ទើរតែឃើញចំណុចសំខាន់អស់ទៅហើយ។
មិនតែប៉ុណ្ណោះ រូបនាង ក៏បានសរសេរសារនៅលើរូបនោះដែរថា"មនុស្សស្រីម្នាក់នេះ ក៏ត្រូវការ ការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ ហើយចង់បានស្នេហ៍ស្មោះពិត( ហ៊ឺមនិយាយចឹងឆ្នាំនេះ ដូចជាមិនទាន់មានអ្នកជូនកាដូសោះម៉ង) ចរិតមនុស្ស និងសម្លៀកបំពាក់ គឺចែកដាច់ពីគ្នា"
គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយនោះទេ សម្រាប់បងស្រី ដេននីក្វាន់ ដែលហ៊ានលះបង់ និងស្លៀកពាក់ស៊ិចស៊ី មួយទំហឹង ចែកជូនឲ្យអ្នកគាំទ្រ បានឃើញនោះ ពោលគឺរូបនាង តែងបង្ហោះរូបស៊ិចស៊ីបែបនេះ ជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕
ចង់ដឹងថា បងស្រី ដេននីក្វាន់ ស៊ិចស៊ី មិនចាញ់នាងយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

Prohok TV Pak 17. BY Khmer Video 33.


Full MV - No Smoke - G Devith BY. Khmer Video 33.


ទូរសព្ទអត់សេវាធ្វើអោយមានសេវាមកវិញយ៉ាងលឿន BY. Khmer Video 33


របៀបដាក់បញ្ចូលអាវជំរើសជាតិកម្ពុជា នឹងLogo ក្នុងហ្គេម Dream League Soccer 2016. BY Khmer Video 33


Thursday, December 22, 2016

នេះ​កម្មវិធី​រចនានុ​ក្រម​ខ្មែរ ដែល​កូន​ខ្មែរ​គួរ​ទាញ​យក​ទៅ​ប្រើប្រាស់!

សៀវភៅវចនានុក្រមខ្មែរ សម្តេច ជួន ណាត ដែលមាននៅ បណ្ណាល័យ មានទំហំធំ និងក្រាស់ ពិបាកយកតាមខ្លួន នៅពេលត្រូវការ ម៉្យាងទៀត ពេលអ្នកប្រើប្រាស់ ចង់ស្វែងរកពាក្យ ណាមួយ ត្រូវចំណាយ ពេលរក ដោយហេតុនេះហើយ ទើបក្រុមអ្នក អភិវឌ្ឍន៍កម្មវិធី កូនខ្មែរ មានគំនិតបង្កើត ឡើងនូវកម្មវិធី វចនានុក្រមមួយ ដែលប្រមូលផ្តុំ ដោយពាក្យដក ស្រង់ចេញ ពីសៀវភៅ វចនានុក្រម ធំនោះ។
cover
នេះជាកម្មវិធីឈ្មោះ Chuon Nath Digital Dictionary ដែលបង្កើតឡើង ដោយកូនខ្មែរ ដោយ ក្រោមការ គ្រប់គ្រងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដោយមានការ គាំទ្រពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ  និងអគ្គិសនី កម្ពុជា។ កម្មវិធីនេះ អាចឲ្យអ្នក ស្វែងរកពាក្យ 2 ម៉ឺនពាក្យ ត្រឹមតែ 1 វិនាទី ជាមួយនឹង និយមន័យ ពេញលេញ។ ប្រសិនបើអ្នក ចាប់អារម្មណ៍ អ្នកអាចធ្វើការ ទាញយកបាន នៅខាងក្រោម៖
***ចុចត្រង់នេះ សម្រាប់ Android  
1
ខាងក្រោមនេះ ក៏ជាវចនានុក្រម សម្តេចជួនណាត ដែលបង្កើត ឡើងដោយស្នាដៃ កូនខ្មែរដែរ តែគ្រាន់អ្នកបង្កើត ឡើងខុសគ្មា ពីអ្នកបង្កើតកម្មវិធី ខាងលើនេះ ហើយកម្មវិធីនេះ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS ។
***ចុចត្រង់នេះ សម្រាប់ iOS
2
នេះជាវចនានុក្រមទើបចេញថ្មី សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន Android ហើយក៏ជា កម្មវិធីមួយ ដែលមាន ប្រយោជន៍ ដែលកូនខ្មែរ គួរតែទាញ យកទុកប្រើ នៅពេលណាមួយ ដែលចាំបាច់ ងាយស្រួល រកពាក្យខ្មែរ និងយល់ពាក្យ ខ្មែរកាន់តែ ច្បាស់ផងដែរ។

ក្រុមហ៊ុន Apple អាច​នឹង​ទិញ Hollywood Studio ទាំង​មូល ក្នុង​ឆ្នាំ 2017 ខាង​មុខនេះ

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុន ល្បីល្បាញខាងផ្នែក បច្ចេកវិទ្យាទូទាំង ពិភពលោក ឥឡូវនេះកាន់តែ មានគំនិត ថ្មីទៅៗ ហើយ។ ពោលគឺ ក្រុមហ៊ុន នេះទើបតែចេញ គំនិតនឹង ចាប់ដៃគូ ជាមួយក្រុមហ៊ុន Hollywood ដើម្បីធ្វើការ លក់និងជួល រឿងមើលបាន ដែលគម្រោងនេះ ផងដែរ គឺ Apple អាចនឹងចេញ រឿងលក់ មុនគេ មុននឹង ចេញលក់ជា ឌីសតាម ទីផ្សារ។
coverfinal-1000x150-copy
ទើបតែបែកធ្លាយ រឿង Apple ដាក់លក់រឿង អីឡូវនេះ មានពាក្យ ចចាមអារ៉ាម ថា Apple អាចនឹង ទិញ Hollywood Studio តែម្ដង ដែល Apple នឹងអាចទិញ Hollywood Studio នេះក្នុងឆ្នាំ 2017។ សម្រាប់ពត៌មាន នេះផងដែរ គឺត្រូវបាន លេចធ្លាយ ដោយបុរសម្នាក់ ជាម្ចាស់ ក្រុមហ៊ុន Mega ដែលមាន ឈ្មោះថា Kim Dotcom។ គាត់បាន ធ្វើការ Tweet នៅក្នុងបណ្ដាញ សង្គម Twitter ប្រាប់ដល់មហាជន តែម្ដង ថា Apple នឹងទិញ Hollywood Studio ក្នុងឆ្នាំ 2017។
ទោះជាយ៉ាងណាក៏ដោយរឿង ពាក្យចចាមអារ៉ាមនេះ មិនទាន់មាន ការយក ជាការ នោះទេ ព្រោះពុំមាន ការបញ្ជាក់ ពីក្រុមហ៊ុនផ្ទាល់ នៅឡើយ។ ប៉ុន្តែ ពាក្យចចាអារ៉ាម នេះផង ដែល មានមហាជន ជាច្រើនគិតថា អាចនឹងជា ការពិត ពីព្រោះ ប្រសិនបើវា កើតឡើង​មែននោះ គឺក្រុមហ៊ុន Apple នេះហើយ ប្រាកដជានាំរឿង Hollywood លក់និងជួល មុនគេពិត ប្រាកដមែន។
pic-2
ណាមួយនិយាយរឿងលុយសម្រាប់ក្រុមហ៊ុន  Apple ឥលូវនេះគឺ មិនថ្វីឡើយ ដោយក្រុមហ៊ុន  Apple នេះគឺ ជាក្រុមហ៊ុន លំដាប់ទី មួយហើយ ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា  រកលុយ បានលឿនជាងគេ និងច្រើនជាងគេ រាល់ថ្ងៃ នេះហើយ។

Wednesday, December 21, 2016

Facebook ណែនាំ​មុខងារ​ផ្សាយ​បន្តផ្ទាល់​ជា​សំលេង​ថ្មី ដែល​សហ​ការ​ជាមួយ​សារ​ពត៌មាន BBC

អស់រយៈពេលមួយឆ្នាំ នៃ​ការ​ដាក់​មុខ​ងារ​ផ្សាយ​បន្តផ្ទាល់​ជា​វីដេអូ​នាពេល​កន្លងមក Facebook ទើប​តែ​ដាក់​មុខងារ​មួយ​ទៀត ដែល​មាន​ការ​ផ្សាយ​បន្តផ្ទាល់​ដែរ តែគ្រាន់តែជាសំលេង គ្មានវីដេអូបង្ហាញ​នោះ​ទេ។ ការបន្ថែមមុខងារនេះ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ជាពិសេស នៅពេលដែលមានអ៊ីនធើណេត​ខ្សោយ អាចងាកទៅផ្សាយបន្តផ្ទាល់ជាសំលេង ជំនួសជាវីដេអូបាន ដោយសារតែការផ្សាយបន្តផ្ទាល់​វីដេអូ ត្រូវការអ៊ីនធើណេតច្រើនជាង។
cover
final-1000x150-copy
ក្នុងគំរោងដាក់ឲ្យប្រើមុខងារនេះ Facebook មិនមែនធ្វើការតែម្នាក់ឯងទេ បណ្តាញសង្គមនេះ បាន​សហការ​ជាមួយសារពត៌មានល្បីៗមួយចំនួនដូចជា LBC radio, BBC, Harper Collins, Adam Grant និង Britt Bennett ដើម្បីបំផុសឲ្យមុខងារនេះកាន់តែមានជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។ ជាដំបូង មុខងារដាក់ឲ្យអ្នកប្រើប្រាស់សិន ហើយអ្នកប្រើប្រាស់ទាំងអស់គ្នា នឹងទទួលបាននា​ពេល​បន្ទាប់ ដោយតាមការប៉ាន់ស្មាន ដល់ឆ្នាំក្រោយ នឹងទទួលបានគ្រប់គ្នា។
ការប្រើប្រាស់ក៏ម៉្យាងម្នាក់ សម្រាប់អ្នកប្រើ iOS ត្រូវបើកកម្មវិធីចោល ពេលស្តាប់ការផ្សាយ​បន្តផ្ទាល់​ជា​សំលេងនេះ តែអ្នកប្រើប្រាស់ Android អាចចាកចេញពីកម្មវិធីក៏បានដែរ ក៏អាចនៅបន្តស្តាប់ការផ្សាយ​បន្ត​សំលេង​នេះបាន។
1
សរុបមក Facebook បានណែនាំមុខងារថ្មី ជាការផ្សាយបន្តផ្ទាល់ជាសំលេង ដែលមានសហការជាមួយ​ក្រុម​សារពត៌មាន និងអ្នកជំនាញមួយចំនួន ក្នុងការបំផុសឲ្យមុខងារកាន់តែមាន​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់ ហើយក្នុងឆ្នាំក្រោយ អ្នកគ្រប់គ្នា នឹងទទួលបានមុខងារនេះទៅប្រើប្រាស់។

ចំរៀងនេះផ្ញើទៅសង្សាបង l music nes p'Jea tov ss bong. BY Khmer Video 33.

ចំរៀងនេះផ្ញើទៅសង្សាបង l music nes p'Jea tov ss bong. BY Khmer Video 33.

ឆន សុវណ្ណារាជ ទោះរវល់យ៉ាងណា ក៏ឆ្លៀតពេលមក Surprise ខួបកំណើតឲ្យ ទេព បូព្រឹក្សដែរ (មានវីដេអូ)

ភ្នំពេញ៖ កាលពីម្សិលមិញ កញ្ញា ទេព បូព្រឹក្ស ម្ចាស់បទ«Hot Pink» ដែលប្រិយមិត្តភាគច្រើនស្គាល់ នាងថាជាតារាចម្រៀងស្រីចូលចិត្តលេងស្ទាយខ្លួនបែបអ៊ឺរ៉ុប និងពូកែខាងរាំ ត្រូវបានលោក ឆន សុវណ្ណារាជ Surprise នំខួបកំណើតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់ ឲ្យនាងនៅថ្ងៃកំណើត ដែលបានធ្វើឲ្យនាង រំភើបចិត្តជាខ្លាំង។
ដោយក្នុងនោះ នាងក៏បានបង្ហោះជាសារបង្ហាញពីអារម្មណ៍របស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «អរគុណបងប្រុសដែលបានឆ្លៀតពេលមកsurprise ប្អូនសប្បាយចិត្តខ្លាំងខ្លាំង»
បន្ថែមពីនេះទៅទៀត នៅថ្ងៃខួបកំណើតរបស់នាង កាលពីម្សិលមិញនេះ យើងសង្កេតឃើញថា កញ្ញា ទេព បូព្រឹក្ស ទទួលបាននំCake ដ៏គួរឲ្យស្រលាញ់ជាច្រើន និងទទួលបានការជូនពរយ៉ាងកក់ក្តៅ ពីសំណាក់ មិត្តភក្តិ មិត្តរួមការងារ រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ៕
ដោយវីដេអូខាងក្រោមនេះ គឺកញ្ញា ទេព បូព្រឹក្ស ត្រូវបាន មិត្តភក្តិ និងមិត្តរួមការងារទាំងអស់ធ្វើSurprise នំខូបកំណើតឲ្យនាង៖